សំណង់អ៊ិនអេសស៊ីធ្វើឡើងក្រោមការគ្រប់គ្រងដ៏ផ្ចិតផ្ចង់ ដើម្បីធានាអោយបានគុណភាពទៅតាមបទដ្ឋានបច្ចេកទេសដែលរៀបចំនិងសិក្សារដោយវិស្វករជំនាញ។ ខាងក្រោមនេះជាសកម្មភាពជាទូទៅ ក្នុងការរៀបចំដីនិងរបងផ្ទះ – បុកស្មាច់់ រៀបជើងតាង ចាក់ដីបំពេញ។

 

ការរៀបចំគ្រឹះត្រូវបានធ្វើឡើងដោយតំនាក់កាល ផ្ទះនិមួយៗអាចសង់ថែម២សន្លឹកទៀត÷

  1. ការស្ទង់កំហាប់ដីដើម្បីកំនត់យកទំហ៊ំចំនួនសរសរនិងជំរៅ
  2. ជ្រើសរើសសរសរនិងទំងន់ញញួរសង្កត់
  3. បេតុងទ្រនាប់បាតគ្រឹះ ចងបាតកញ្ជ្រែង ធ្នឹម ។ល។

យើងបានសិក្សារលើសំណង់ជាច្រើនហើយយើងបានយល់ច្បាស់នូវបញ្ហាដែលឧស្សាហ៍កើតមានដូចជា÷ ខ្សែរភ្លើងបង្កប់ ទុយោទឹកមិនជិតល្អ មានជ្រាបទឹកក្នុងបន្ទប់ទឹក លូរទឹកនិងលូរកាកសំនល់មានក្លិនមិនល្អនិងពិបាកក្នុងការថែរក្សារ។ បញ្ហាទាំងនោះត្រូវបានគិតគូរដោយវិស្វករនិងកម្មករជំនាញ ហើយក៏ត្រូវបានគ្រោងនិងរៀបចំបញ្ចៀសអោយខានតែបាន។

យើងប្រើក្តារពុម្ភថ្មី និងមានចងកញ្ច្រែងពិសេសនៅថាសជន្តើរ ប្រព័ន្ធខ្សែរភ្លើងទាំងអស់បានដាក់នៅក្នុងបំពង់ការពារខ្សែរដែលមិនឆេះ ហើយយើងប្រើខ្សែរភ្លើងដែលមានគុណភាពមកពីសាំងហ្គាពួរ។